ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះប្រគល់ប្រាក់វិភាជន៍បូជាសពជូនគ្រួសារសពឈ្មោះ ពៅ សាញ់ និងគ្រួសារសពឈ្មោះ ឈឹម លីតា ជាសមាជិកប.ស.ស. ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បាននាំយកប្រាក់វិភាជន៍បូជាសពចំនួន ២០,០០០,០០០រៀល ទៅផ្តល់ជូនគ្រួសារសពចំនួន២ គឺ ឈ្មោះ ពៅ សាញ់ ភេទស្រី កម្មកររោងចក្រ បម្រើការងារនៅសហគ្រាស ស៊ីន លី ហ្វាង (ខេមបូឌា) ហ្គាម៉ិន ឯ.ក និងឈ្មោះ ឈឹម លីតា ភេទស្រី កម្មកររោងចក្រ បម្រើការងារនៅសហគ្រាស យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលធ្វើដំណើរពីកន្លែងធ្វើការត្រឡប់មកផ្ទះ ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងមួយគ្រួសារសពទទួលបានថវិកា ១០,០០០,០០០រៀល។
នៅក្នុងឱកាសនោះក៏មានការចូលរួមពីលោក អ៊ូ សាខឿន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៍មានខេត្ត លោក ធួន សំណាង ប្រធានសាខា ប.ស.ស ខេត្ត និងក្រុមការងារជាច្រើននាក់ទៀត៕
ដោយ:ភក្ដី










No comments:
Post a Comment